សមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ដែលជាអំណោយដ៏ថ្លារបស់សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា ជូនលោកមេឃុំ តំណាងឲ្យសមាជិកឃុំទាំង១១
នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅសាលប្រជុំសាលា ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ដែលជាអំណោយដ៏ថ្លារបស់សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា ជូនលោកមេឃុំ តំណាងឲ្យសមាជិកឃុំទាំង១១ ក្នុងស្រុកបរិបូណ៍ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក លោកនាយកររដ្ឋបាល សរុប១៦នាក់ ដោយជូនឧបករណ៍តេស្តចំនួន៥២ប្រអប់។ ក្នុងឧិកាសនោះ ឯកឧត្តម បានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំ ព្រឹទ្ធសភា និងបានថ្លែងកោតសរសើរនូវស្នាដៃជាផ្លែផ្កានៃការខិតខំធ្វើឲ្យមូលដ្ឋានមានភាពសុខសាន្ត សណ្ដាប់ធ្នាប់ល្អ ជីវភាពប្រជាជនកាន់តែប្រសើរ និងសំណូមពរសុំឲ្យយកថិត្តទុកដាក់បន្ថែម :
-ការអនុវត្តមុខងាររបស់ខ្លួន
-ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
-ការផ្ដល់សេវាសាធារណ:ជូនប្រជាជនឲ្យបានឆាប់ និងទាន់ពេល
-ជម្រុញការចាក់វ៉ាក់សាំងដូស មូលដ្ឋាន និងដូសជម្រុញ
-ការប្រើប្រាស់កញ្ច់ប់ថវិកាអភិវឌ្ឍមូលដ្ឋានឲ្យមានប្រសិទ្ធភាព
-ការធ្វើអត្តសញ្ញាណបណ្ណប្រជា ពលរដ្ឋ
-ការដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព និងបន្តប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធនធានសរុបដោយធ្វើសកម្មភាពឲ្យព្រមៗគ្នា ដើម្បីទទួលជ័យជម្នះនាពេលខាងមុខ។ ចុងបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ។